ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ត្រូវភ្លើងឆាបឆេះខ្លួនប្រាណខណ:យកសាំងមកបង្កាត់ភ្លើងដើម្បីដាំបាយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅថ្ងៃទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៩​និង១០​នាទី​មានរឿងហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរស២នាក់ត្រូវភ្លើងឆាបឆេះខ្លួនប្រាណនៅចំណុចគគីរ​ប្រហោង​អូរស្លេវ ស្ថិត​ក្នុង​ភូមិ​ក្រចាប់​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ 

    តាមសមត្តកិច្ចមូលដ្ឋានបានឱ្យដឹងថា  ជនរងគ្រោះដែលត្រូវភ្លើងឆាបឆេះនោះទី១​-មានឈ្មោះ​ ឡោះ​ យូរ​ ភេទប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ដេីរជីកគល់ឈេី​ រស់នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

-ជនរងគ្រោះទី២​-ឈ្មោះ​ ឌឿង​ ដាំ​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ដេីរជីកគល់ឈេី​ រស់នៅភូមិ​ក្រចាប់​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ 

    ប្រភពពីជនរងគ្រោះឈ្មោះឌឿន ដាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថានៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ពួកខ្លួនទាំងពីរ​នាក់បានធ្វេីដំណេីរចេញពីផ្ទះរបស់ខ្លួន​នៅចំណុចភូមិក្រចាប់​ ទៅអូរស្លេវត្រង់​ចំណុចគគីរប្រហោង​ក្នុងគោលបំណងទៅជីកគល់ឈេីយកមកលក់​។ លុះដល់វេលា​ម៉ោង​ប្រហែល​១៨​និង១០​នាទី​ រូបខ្លួន(ឌឿង​ ដាំ​) បានយកសាំង​ទៅបង្កាត់ភ្លេីង​ដេីម្បី​ដាំបាយ​និងធ្វេីម្ហូប។ ពេលកំពុងបង្កាត់​ភ្លើង​នោះក៏ស្រាប់តែភ្លើង​បានឆាបឆេះមកលេីខ្លួន​ និងឆាបឆេះប៊ីដុងសាំងដែលនៅក្បែរនោះ​បណ្ដាល​ឱ្យមានអណ្ដាតភ្លេីងឆេះកាន់តែខ្លាំង​ ហើយដោយភ័យពេក​រូបខ្លួនក៏បានបោះប៊ីដុងសាំងចោលធ្វើឱ្យខ្ទាតទៅប៉ះឈ្មោះ​ ឡោះ​ យូរ ទេីបបណ្ដាលឱ្យឆេះទាំងពីរ​នាក់តែម្តង។

    សមត្តកិច្ចនគរបាលមូលដ្ឋានសង្កាត់អូរតាវ៉ៅបានឱ្យដឹងថា  ជនរងគ្រោះ​ទាំង​ពីរ​នាក់ខាងលើ​ ត្រូវ​បាន​រថយន្ត​អ្នក​ភូមិ​ដឹក​យកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​៕

ដោយ៖ ស សារ៉េត

​        ​                          


ចែករំលែក៖