ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ១- ការបង្អត់បាយដោយខ្លួនឯង = គឺជាសិទ្ធិសេរីភាពខ្លួនឯង អត់មាននរណាទទួលខុសត្រូវជាមួយទេ?

២- ខ្លួនឯងអត់បាយ = គឺខ្លួនឯងហេវខ្លួនឯង គ្មានអ្នកហូបបាយមកហេវជាមួយខ្លួនទេ?

៣- ថាមែនគឺមែនៗ = ជាសន្តានអ្នកក្បត់ជាតិទោះជាតិបានជោគជ័យធំធេងយ៉ាងណា = ក៏មេនិងកូនចៅវានៅតែថាមិនជោគជ័យដែរ?

៤- គេនិយាយពីជោគជ័យប្រជុំកំពូលអាស៊ាន = បែរជាទណ្ឌិតក្បត់ជាតិ៣ជំនាន់យកការប្រជុំអាស៊ានឆ្នាំ២០១២ មកនិយាយទៅវិញ?

៥- នាពេលនេះទណ្ឌិតមេឧទ្ទាមក្បត់ជាតិ៣ជំនាន់ = កាន់តែបង្ហាញមុខមាត់ក្បត់ជាតិកាន់តែជ្រៅថែមទៀតតាមរយៈចោទគេឯងយ៉ាងក្រពុលមុខមិនដឹងទឹសតំបន់?

៦- ការចោទរបស់ទណ្ឌិតក្បត់ជាតិលើឯកឧត្តម ហ៊ុន ម៉ាណែត ជារឿងប្រឌិត = មិនដែលមានជនណាអាចយកលុយតាមខ្លួនលើសពី១ម៉ឺនដុល្លាទេកុំថាឡើយដល់ទៅ៥លានដុល្លារនោះ?

៧- ទណ្ឌិតមេឧទ្ទាមក្បត់ជាតិកាន់តែប្រើឧបាយកល ពិសពុល  = កាន់តែឯកោនិងជីវិតនយោបាយកាន់តែកប់ជ្រៅទៅៗ?

៨- តាមសាលដីកាស្ថាពរនិងបិទផ្លូវតវ៉ារបស់តុលាការកំពូល = ខ្មោចអតីតៈបក្សប្រឆាំងមិនរស់ឡើងវិញទេ?

៩- គណបក្សប្រជាជនកម្ពុជាមិនដែលខ្លាចញញើតខ្មោចអតីតៈបក្សប្រឆាំងម្តងណាទេ = ការនិយាយថាគណបក្សប្រជាជនកម្ពុជាខ្លាចនោះ គ្រាន់តែជាពាក្យនិយាយរបស់ក្រុមជនប្រឆាំងប៉ុណ្ណោះ?

១០- វត្តមានរបស់បក្សភ្លើងទៀនក្នុងទីលាននយោបាយកម្ពុជា = គ្រាន់តែជាការលំអលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យស្រស់បំព្រងប៉ុណ្ណោះ? ៕

ដោយ : សិលា


ចែករំលែក៖