ព័ត៌មានទាន់ហេតុការណ៍៖

តោះ! អ្នកភ្នំពេញ​ និងអ្នកខេត្តកណ្ដាល​ ចង់​ដឹង​អត់​ថា​តំបន់​ណាខ្លះ​ ត្រូវ​ផ្អាក​ផ្គត់ផ្គង់ចរន្តអគ្គិសនី​ ចាប់ពីថ្ងៃទី​១៧-១៩វិច្ឆិកា​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គិសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

អគ្គិសនីកម្ពុជា​ បានគូសបញ្ជាក់ថា​ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ជាមួយគ្នានេះ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​   អគ្គិសនីកម្ពុជា​ ក៏មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១១ (GS11-F7) មូលហេតុមានកំហូចជង្គង់ហ្វុយស៊ីប និងខ្សែបណ្តាញតង់ស្យុងមធ្យម (MV)  ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីដែលមានទីតាំងស្ថិតនៅ៖ (១)សង្កាត់បឹងកក់ទី១ និងទី២ ខណ្ឌទួលគោក (២)សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៣)សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុលកំហូចរួច និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ។ 

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ! ៕

ដោយ​៖សហការី​


ចែករំលែក៖