ព័ត៌មានទាន់ហេតុការណ៍៖

យប់មុិញ លោក ស ថេត បានរៀបចំពិធីជប់លៀងដេីម្បីជាការលេីកទឹកចិត្ត ជូនដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីជប់លៀងដេីម្បីជាការលេីកទឹកចិត្ត ជូនដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញបន្ទាប់ពីបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត ។ 

ក្នុងពិធីនេះដែរ លោក ស ថេត បានអញ្ជេីញឡេីងមានមតិសំណេះសំណាលជាមួយមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ ដែលមានកម្លាំងសរុបប្រហែលជា ២០០០នាក់ ក្រៅពីនោះនៅតាមបណ្តាអធិការនគរបាលខណ្ឌ គឺមានការរៀបចំតាមខណ្ឌរៀងៗខ្លួន ដោយមានការជួយឧបត្ថម្ភទាំងថវិកា និងភេសជ្ជ:ពី លោកស្នងការផងដែរ  ដើម្បីអោយកម្មវិធីនេះពោរពេញដោយភាពរីករាយ។ 

ជាមួយនោះដែរ លោក ស ថេត ក៏បានគោរពកោតសរសេីរ និងថ្លែងអំណរគុណ ដែរដល់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប្រចាំ ជាពិសេសកោតសរសេីរដល់ការដឹកនាំកងកម្លាំងដោយទទួលបានជោគជ័យ សុវត្ថិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលកន្លងមកនេះ ។ 

ជាកិច្ចបញ្ចប់ លោក ស ថេត បានគោរពថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិត្តិយសដល់កងកម្លាំង អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីជប់លៀងនេះផងដែរ ក្រៅពីនេះ លោក ស ថេត បានកោតសរសេីរដល់ទឹកចិត្តរបស់ លោក ឃួង ស្រេង ដែលបានជួយឧបត្ថម្ភជាថវិកា និងភេសជ្ជ: ដេីម្បីរៀបចំកម្មវិធីនេះឡេីង ក៏ដូចជាការបែងចែកដល់បណ្តាអធិការនគរបាលខណ្ឌទាំង១៤ ដេីម្បីរៀបចំកម្មវិធីជប់លៀងជូនដល់កងកម្លាំង ឲ្យបានចូលរួមសប្បាយរីករាយគ្រប់ៗគ្នាផងដែរ ៕

ដោយ : សិលា


ចែករំលែក៖