ខេត្តបន្ទាយមានជ័យ ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃសៅរ៍ ១១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព ក្រោមការយកចិត្តទុកដាក់របស់ ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបន្តជំរុញដល់បណ្តាអង្គភាពចំណុះ ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ។
សូមបញ្ជាក់ថា អង្គភាពកងពលតូចថ្មើរជើងលេខ៥១ តែងតែប្រមូលផលបន្លែ ត្រី សាច់ សុវត្ថិភាពជាប្រចាំ សម្រាប់ធានាផ្គត់ផ្គង់បន្ថែមផ្ទះបាយរួមប្រចាំថ្ងៃ ធានាបាននូវសុខសុវត្ថិភាព សុខុមាលភាពកងទ័ព។
ដោយឡែកចំពោះផលិតផលលើសតម្រូវការ អង្គភាពបាននាំយកបន្លែ ត្រី សាច់ លក់ទៅផ្សារ ដែលនៅជិតអង្គភាព ក៏ដូចជាយកទៅលក់នៅផ្សារសហគមន៍ ភូមិមួយផលិតផលមួយ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថវិកាដែលសន្សំបាន រួមចំណែកកសាងអង្គភាព និងជួយគ្រួសារយោធិនជួបការលំបាកផងដែរ៕
ដោយ៖សហការី