ព័ត៌មានទាន់ហេតុការណ៍៖

នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ០១គ្រឿង បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៨:៥០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ០១គ្រឿង បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ 

សូមបញ្ជាក់ថា, កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងជូនក្បួនដល់នាវាស្វ័យការពារជើងទឹកជប៉ុន។

_  នាវាឈ្មោះ JS HARUSAME (DD-102)

+ ប្រភេទ នាវាពិឃាដ 

_  បណ្តោយ   ១៥១ m

_  ទទឹង      ១៧.៤ m

_  ជម្រៅទឹក   ៥.២ m

_  ទម្ងន់ផ្ទុក     ៥.៥៥០ តោន

_ មាននាវឹកសរុបទាំងអស់ចំនួន ២០៥នាក់ ដឹកនាំលោកវរនាវីឯក KUDO MASANORI មេបញ្ជាការនាវា ៕

ដោយ : សិលា


ចែករំលែក៖