ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣១​នាក់​ ក្នុងបទល្មើស​គ្រឿងញៀនចំនួន​១២​ករណី​​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​

ចែករំលែក៖

  ​ភ្នំពេញ​៖​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃសុក្រទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ជនសង្ស័យ​ចំនួន​៣១​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៥​ វិច្ឆិកា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣១​នាក់​ រួម​មាន​៖​ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ១៦​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ,ប្រើប្រាស់​ ២​ករណី​ ឃាត់​មនុស្ស​​ ១៣​នាក់​(​ស្រី​ ២​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ៥១,១៣​ក្រាម​ និង​៧​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(Wy)ស្មេីនិង​០,៣១​ក្រាម​ ។​

​ក្នុងប្រតិបត្តិការបង្រ្កាបនោះ​ជាលទ្ធផល​ខាងលើមានចំនួន​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ មានដូចជា៖​ កម្លាំង​​នគរបាល​ ៩​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ០១អង្គភាព​៖

១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ១៣​នាក់​ ស្រី​ ២​នាក់​។​ 

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ២​ករណី​ ចាប់​ ២​នាក់​ ចាប់​យក​Ice​ ៧,៤៦​ក្រាម​និង​Wy​ ០,៣១​ក្រាម​។​ 

៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ២,៥៨​ក្រាម​។​ 

៤​ /​ កំពង់ធំ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៧​កញ្ចប់​តូច​។​ 

៥​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ១២,២១​ក្រាម​។​ 

៦​ /​ ក្រចេះ​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៧​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣,៧១​ក្រាម​។​ 

៨​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៨,៥២​ក្រាម​។​ 

៩​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៥៤​ក្រាម​។​

​និងកងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១៦,១១​ក្រាម​ ៕

ដោយ៖ស​ តារា


ចែករំលែក៖