ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​កំពង់ស្ពឺ​ សហការសង្រ្គោះក្មេងស្រី​ជាអនីតិជន​ ចំណោមនារីវ័យក្មេងប្រមាណ ១១នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​÷ ដោយទទួលបាន​ការបញ្ជា របស់ លោ​កឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបា​ល​ខេ​ត្ត​ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដ​ ស​ហការជាមួយ​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី​ បានបើក​ប្រតិបត្តិការឆ្មក់បង្ក្រាប​ទីតាំង​០២​ផ្សេ​ង​ៗគ្នា​ ។

 ទី០១: ហាង​មាន ឈ្មោះ​ Hap​py day Ktv ស្ថិ​តនៅភូមិស្វា​យ​ទា​ប ឃុំអង្គពពេល ស្រុកគងពិសី ខេត្ត​កំពង់​ស្ពឺ​ ដោយស​ង្ស័​យលួចបង្កប់ករ​ណី: ស​ញ្ចារកម្ម , ទីតាំង​ទី០២ផ្ដល់ឱ្យ​ជ្រកក្រោមផ្ទះសំ​ណាក់យី​ហោ : ភ្នំពេជ្ររីក​រាយ ស្ថិតនៅ​ភូមិភាសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី​ ខេត្ត​កំពង់​ស្ពឺ​ សង្ស័យផ្តល់ទីតាំងឳ្យធ្វើពេ​ស្យា​ចារ ក្នុង​នោះក៏មានអនីតិជនមិនទាន់គ្រប់អាយុបម្រើការងារ​នៅក្នុងទីតាំងខាងលើ​ផងដែរ ។ 

ប្រតិបត្តិការនេះធ្វើឡើងដោយបានការដឹកនាំផ្ទាល់ពី​ លោកស្រី​ វរសេនី​យ៍ឯក​ មួន​ មល្លិកា​ ស្នងការ​រង​ទទួ​ល​ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន​ និង​យេនឌ័រខេត្ដ​ និងបានការសម្រប​ស​ម្រួល​នីតិវិធីពី លោកស្រី ព្រះរាជអាជ្ញារង ធាម ច័ន្ទពិលីការ  អ​យ្យការអមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ នៅវេលាម៉ោង ១៧.៣០នាទី​យប់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០២៦។​ 

ក្នុងប្រតិបត្តិការសមត្ថកិច្ចបានសង្រ្គោះនារី​វ័យក្មេង​ ចំនួន ១១​នាក់ ជាពិសេស​ ចំណោម​នារី​ទាំង​នោះមានក្មេ​ង​ស្រី​ជា​អនីតិជន​ ដែលអាចទទួលរងនូវការកេង​ប្រវ័​ញ្ចផ្លូវភេ​ទ​នៅទីតាំងផ្ទះសំណាក់។​ 

ក្នុងរង្វង់ប្រតិបត្តិការ​សមត្ថកិច្ច​បានធ្វើការ​ឃា​ត់ខ្លួនអ្នកសង្ស័យ​ពាក់ព័ន្ធមួយចំនួន ដើម្បីយកមកធ្វើការ​សាកសួរនៅ​ស្នងការដ្ឋាននគរ​បា​លខេត្ដ​ តាមនីតិវិធីច្បាប់ ៕


ចែករំលែក៖