ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់ពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ជនសង្ស័យចំនួន៣១នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នាថ្ងៃទី២៥ វិច្ឆិកានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣១នាក់ រួមមាន៖ជួញដូរ ៨ករណី ឃាត់មនុស្ស ១៦នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់មនុស្ស ២នាក់ ,ប្រើប្រាស់ ២ករណី ឃាត់មនុស្ស ១៣នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែវិច្ឆិកា រួមមាន ៖ -មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៥១,១៣ក្រាម និង៧កញ្ចប់តូច និងមេតំហ្វេតាមីន(Wy)ស្មេីនិង០,៣១ក្រាម ។
ក្នុងប្រតិបត្តិការបង្រ្កាបនោះជាលទ្ធផលខាងលើមានចំនួន ៩អង្គភាពបានចូលរួមបង្ក្រាប មានដូចជា៖ កម្លាំងនគរបាល ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ០១អង្គភាព៖
១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់ ស្រី ២នាក់។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ៧,៤៦ក្រាមនិងWy ០,៣១ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៥៨ក្រាម។
៤ / កំពង់ធំ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៧កញ្ចប់តូច។
៥ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១២,២១ក្រាម។
៦ / ក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៧១ក្រាម។
៨ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,៥២ក្រាម។
៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។
និងកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៦,១១ក្រាម ៕
ដោយ៖ស តារា