ខេត្តមណ្ឌលគិរី៖ ក្មេងប្រុសម្នាក់បានស្លាប់និងម្តាយរងរបួសធ្ងន់ដោយសារត្រូវរន្ទះបាញ់ចំផ្ទះមួយកន្លែងខណៈពេលមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ។
ហេតុការណ៍រន្ទះបាញ់្ទផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់នោះបានកើតឡើងនៅ វេលាម៉ោង ០៦៖១៥នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២នៅត្រង់ចំណុចទួលស្រឡៅ ស្ថិតក្នុងភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងថាជនរងគ្រោះរន្ទះបាញ់នោះ
ទី១. ឈ្មោះ ចយ នាង ភេទ ស្រី អាយុ ៣៨ឆ្នាំ ជនជាតិ ព្នង រស់នៅភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្ដមណ្ឌលគីរី ត្រូវជាម្ដាយ សន្លប់ស្តូកស្តឹង។
ទី២.ឈ្មោះ តឹក ហូរ អាយុ ០៥ ខែ ភេទប្រុស ត្រូវជាកូនស្លាប់នៅពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះញែក។
ក្រោយកើតហេតុត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកោះញែកភ្លាមៗដែរតែអកុសល្យក្មេងប្រុសបានស្លាប់ឯម្តាយសង្គ្រោះទាន់ពេល។ហើយសាកសពក្មេងប្រុសបានធ្វើបុណ្យតាមប្រពៃណីជនជាតិភាគតិចព្នង៕
ដោយ ៖ ជីវ័ន្ត