ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅចុះពិនិត្យការដ្ឋានធ្វើផ្លូវនៅសង្កាត់ច្បារអំពៅ២

ចែករំលែក៖

ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា  ឆ្នាំ២០២២បានដឹកនាំ មន្ត្រីក្រុមការងារ ចុះត្រួតពិនិត្យ ការដ្ឋាន ធ្វើផ្លូវ ចំនួន២ខ្សែរ  ស្ថិតនៅ ក្នុងសង្កាត់ច្បារអំពៅ២  ខណ្ឌច្បារអំពៅ ។

     ផ្លូវចំនួនពីរខ្សែនេះជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០២២ មួយខ្សែលេខ៣៥៧ មានទទឹង៨ម៉ែត្របណ្ដោយ១៧៥ម៉ែត្រ សម្រេចការស្ថាបនាបាន៩៥ភាគរយហើយ និងមួយខ្សែទៀត លេខ៣៦៩ នៅទល់មុខ បេនឡានផ្សារច្បារអំពៅកំពុងតែដំណើរការសាងសង់ ។

    ក្នុងការចុះពិនិត្យ ផ្លូវបេតុងសរសៃដែកទាំងពីរខ្សែនេះដែរ លោកអភិបាលខណ្ឌ បាន ស្នើឲ្យ ខាងក្រុមហ៊ុនដែល កំពុងដំណើរការសាងសង់ សូមអនុវត្ត ទៅតាម កិច្ចសន្យា ជាពិសេសពេលអនុវត្តគម្រោងត្រូវធ្វើអោយស្របតាមលក្ខណៈបច្ចេកទេសនៃសំណង់ ដើម្បីជាប្រយោជន៍រួមហើយក្រុមហ៊ុនក៏ទទួលបាន ការកោតសរសើរពីអាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។

     ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ និងមន្ត្រីក្រុមការងារបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារច្បារអំពៅលើនិងផ្សារបន្លែច្បារ អំពៅ ដើម្បីស្វែងយល់ ពីមុខរបរអាជីវកម្មរបស់បងប្អូនអាជីវករ  និងបញ្ហាប្រឈម មួយចំនួន និងស្វែងយល់ពីតម្រូវការ សំណូមពរ របស់អាជីវករផងដែរ ៕

ដោយ ៖ សណ្តោស


ចែករំលែក៖