ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងនូវការផ្តល់សេវាសាធារណៈព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការដាក់ឱ្យដំណើរការសាកល្បងនូវការផ្តល់សេវាសាធារណៈព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួននៃក្រសួងយុត្តិធម៌។

សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា “ប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល  (CR-MOJ)” របស់ក្រសួងយុត្តិធម៌កំពុងស្ថិតក្នុងដំណាក់ការនៃការអភិវឌ្ឍន៍ និងត្រួតពិនិត្យចុងក្រោយនៅឡើយ។ ដូច្នេះប្រព័ន្ធនេះពុំទាន់ដាក់ឲ្យដំណើរការទេនាពេលបច្ចុប្បន្ននេះ។

ក្រសួងយុត្តិធម៌ នឹងជូនដំណឹងជាសាធារណៈ នៅពេលដាក់អោយដំណើរការសាកល្បងប្រព័ន្ធនេះជាផ្លូវការនាពេលខាងមុខ។

ហេតុនេះ ប្រសិនបើបងប្អូនមានតម្រូវការព្រឹត្តិបត្រថ្កោលទោស សូមអញ្ជើញមកដាក់ពាក្យស្នើសុំដោយផ្ទាល់ជាមួយមន្ត្រីនៃនាយកដ្ឋានកិច្ចការថ្កោលទោស នាទីស្តីការក្រសួងយុត្តិធម៌ ។  សូមអរគុណ! ៕

ដោយ : សិលា


ចែករំលែក៖