ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងជីវិតដំបូងទទួលបានប្រាក់ (ចំនួន៥០០រៀល ក្នុងមួយខែ😀) ដែលជាប្រាក់រង្វាន់សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាលើកទី២ ដែល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បង្ហាញពីបណ្ណសរសើរ ពិន្ទុចំណាត់ថ្នាក់ល្អៗ និងជាសិស្សពូកែទូទាំងប្រទេស ឈានដល់បានប្រាក់ខែ ៥០០រៀល ក្នុង១ខែថែមទៀត។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះលើផេកផ្លូវការ នៅព្រឹកនេះថា, ទើបបានទទួលឯកសារមួយទៀតពីមិត្តតាមបណ្តាញសង្គម Facebook ដែលខ្ញុំអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់ខ្ញុំបាននៅថ្ងៃអនាគត

លោកថ្លែងថា, ឯកសារមួយនេះ គឺសេចក្តីសម្រេចរបស់ក្រសួងអប់រំស្តីពីការទទួលស្គាល់សិស្ស និងក្រុមសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា ១៩៩២ – ១៩៩៣  ដែលពេលនោះខ្ញុំបានទទួលចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា។ 

លោកបណ្ឌិតលើកឡើងថា, ឯកសារនេះក៏បានបង្ហាញពីប្រាក់ខែដំបូងបង្អស់នៅក្នុងជីវិតរបស់ខ្ញុំ (ចំនួន៥០០រៀល ក្នុងមួយខែ😀) ដែលជាប្រាក់រង្វាន់សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា, ខ្ញុំសូមអរគុណដល់លោក Norak Renon ដែលបានផ្ញើរឯកសារនេះអោយខ្ញុំតាមបណ្តាញសង្គម Facebook ឆ្លើយតបតាមសំណូមពររបស់ខ្ញុំកាលពីពីរថ្ងៃមុន។ #Hunmanet #Cambodia ៕

ដោយ : សិលា


ចែករំលែក៖