ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតអាល្លឺម៉ង់-អេស្ប៉ាញទាក់ទាញអ្នកទស្សនា ១៧លាននាក់នៅប្រទេសអាល្លឺម៉ង់ និង១៦.៦លាននាក់នៅអេស្ប៉ាញ

ចែករំលែក៖

មនុស្សប្រហែល១៧លាននាក់បានតាមដានការផ្សាយរបស់ទូរទស្សន៍ ZDF ដើម្បីមើលប្រទេសរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ប្រកួតជាមួយអេស្ប៉ាញក្នុងការប្រកួតបាល់ទាត់ពិភពលោកកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈដែលមនុស្ស១៦.៦លាននាក់បានមើលការប្រកួតនៅក្នុងប្រទេសអេស្ប៉ាញនេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវាស់ស្ទង់ទស្សនិកជន AGF និង Barlovento

កីឡាករ Niclas Fuellkrug របស់អាល្លឺម៉ង់បានរកគ្រាប់បាល់តាមស្មើ បន្ទាប់ពីខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានបើកការនាំមុខក្នុងការប្រកួតកាលពីថ្ងៃអាទិត្យដែលបានចាក់ផ្សាយនៅម៉ោងប់ម៉ោងក្នុងស្រុកនៃប្រទេសទាំងពីរ។ លទ្ធផល​ស្មើ បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ទទួលបាន១ពិន្ទុក្នុងពូល ខណៈអេស្ប៉ាញមាន៤ពិន្ទុក្នុងដៃ

ការប្រកួតដំបូងរបស់ប្រទេសនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ដែលជប៉ុនបានយកឈ្នះក្រុមម្ចាស់ជើងឯកសម័យកាលអាល្លឺម៉ង់ ត្រូវបានទស្សនាដោយមនុស្ស៩.២លាននាក់នៅប្រទេសអាឡឺម៉ង់ ខណៈដែលការប្រកួតដំបូងរបស់អេស្ប៉ាញក្នុងជ័យជម្នះ ទល់នឹងកូស្តារីកាដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិអេស្ប៉ាញ TVE និងទូរទស្សន៍ Gol Mundial របស់អេស្ប៉ាញបានទាក់ទាញអ្នកទស្សនា១០.៨លាននាក់។

ចំនួនប្រជាជនអេស្ប៉ាញ៤៧លាននាក់គឺតូចជាង៨៣លាននាក់របស់ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នអេស្ប៉ាញ​ឈរ​កំពូល​តារាង​ពូល E ដោយ​មាន​៤​ពិន្ទុ ហើយ​ត្រូវ​ការ​ត្រឹម​ស្មើ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ទល់​នឹង​ជប៉ុន​ដើម្បី​ឈាន​ទៅ​វគ្គ១៦ក្រុម ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖