ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញ នាំយកទេយ្យវត្ថុប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តទួលសំបុកគ្រៀល ស្ថិតនៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

សូមជម្រាបថា វត្តទួលសំបុកគ្រៀលនេះ គឺជាវត្តស្ថិតនៅតំបន់ដាច់ស្រយាលមួយ ហើយទើបនឹងកសាងឡើងបានរយៈពេល០៣ឆ្នាំតែប៉ុណ្ណោះ ដែលមានការខ្វះខាតហេដ្ឋា

រចនាសម្ព័ន្ធទីអារាមជាច្រើនសម្រាប់បម្រើសេចក្តីត្រូវការរបស់ព្រះសង្ឃនៅទីនេះ ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះគឺជាការរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃបានមួយរយៈពេលធំផងដែរ ជាពិសេសក្នុងវិបត្តិកូវិដ-១៩នេះ។ 

នៅថ្ងៃនេះ ក្រៅពីការប្រគេនទេវត្ថុដល់ព្រះសង្ឃនោះ លោកស្រី ហ៊ុន ម៉ាណា ក៏បានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឃ១២អង្គ និងរៀបចំអាហារមួយពេលសម្រាប់លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ១៩តុ ស្មើនឹង ១៩០នាក់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះផងដែរ។ 

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖

០១-អង្ករ២តោន 

០២-ត្រីខចំនួន២កេស មាន២០យួរ

០៣-មីចំនួន១០កេសធំ(៦០កេសតូច)

០៤- ត្រីងៀតចំនួន ២០ គីឡូ

០៥- សាច់ក្រកចំនួន២០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន២០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន៤កេស 

០៨- កាហ្វេ ចំនួន១០កញ្ចប់ធំ 

០៩- តែចំនួន ៤គីឡូក្រាម

១០- ស្ករសចំនួន២បេ 

១១- អំបិលចំនួន២បេ

១២- ប៊ីចេងចំនួន២បេ 

១៣- ទឹកត្រីចំនួន១០យួ 

១៤- ទឹកស៊ីអុីវចំនួន១០យួរ 

១៥- សាប៊ូដុំ ចំនួន ៦០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន២០០ឈុត

១៧- ប្រេងកូឡា ចំនួន១០ដុំ 

១៨- ប្រេងខ្យល់ ចំនួន១០ដុំ 

១៩- ម៉ាសចំនួន៤០ប្រអប់ មាន២០០០ម៉ាស 

២០- អាល់កុលសម្លាប់មេរោគ ចំនួន៨កាន 

២១- ដបសំរាប់ដាក់អាល់កុល ចំនួន២០ ដប

២២- ស្លាដក់ចំនួន១២

២៣- ថវិកាចំនួន៤លានរៀល៕

ដោយ : សិលា


ចែករំលែក៖