ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យ​សម្រាកព្យាបាល​ និងសម្ភពឯកជនមួយ​ ធ្វើ​ឱ្យ​ស្រ្តីម្នាក់ជាអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ​ ខណៈ​គាត់ទៅ​យកកូនចេញកាត់ដោយទាំងស្បូន​ និងពោះវៀន

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ យោង​តាមប្រភពព័ត៍មានពី​បណ្ដាញសង្គម​ហ្វេសប៊ុក​មួយឈ្មោះ​ the  Cambodia Morning post  បានបង្ហោះសារយ៉ាងដូច្នេះថា៖​ ព្រះជួយ ! ស្ត្រីមានទំងន់៥ខែម្នាក់កូនខូចក្នុងពោះក៏ទៅពេទ្យឯកជនមួយក្នុងខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ ៣ ដើម្បីយកចេញ តែពេទ្យបានយកចេញដោយទាំងពោះវៀនតាន់ និងស្បូន ហើយប្រាប់ប្តីស្ត្រីរងគ្រោះថាជាទងសុកទៅវិញ ។ ពេលអ្នកជំងឺមានសភាពធ្ងន់ក៏បញ្ជូនទៅពេទ្យធំ ! ,នេះបេី​យោង​តាមប្រភពសាច់ញាតិជនរងគ្រោះ​។ 

ប្រភពដដែលបន្តថា​​ ពាក់ព័ន្ធនឹងព័ត៌មានពេទ្យយកកូនចេញកាត់ដោយទាំងស្បូននិងពោះវៀន កំពុងកក្រើកបណ្ដាញសង្គម ។ អ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងសម្រាកនៅពេទ្យកាល់ម៉ែត្រ ។ ឱពេទ្យឆ្មបអើយ !!!

សូមជម្រាបថា​ ស្រ្តី​រងគ្រោះ​មិនត្រូវបានស្គាល់​អត្តសញ្ញាណ​នៅឡើយ​ មានអាយុ​ប្រហែលជាង​ ២០ឆ្នាំ​។ 

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ អ្នកលេង​នៅក្នុង​បណ្ដាញសង្គម​ហ្វេសប៊ុក​ ក៏បាននាំគ្នា​ Comment ម្នាក់មួយៗយ៉ាងដូច្នថា៖​ ពេលនេះជនរងគ្រោះចះនៅមន្ទីរពេទ្យកកាល់ម៉ែត្រ​ បន្ទាប់ពីពេទ្យជប៉ុនក្បែរវត្តភ្នំ និងមន្ទីរពេទ្យវៀតណាម និយាយថា មិនអាចជួយបានទេ😭😭😭។ បងប្អូនទាំងឡាយ ស្ថានភាពអ្នកជំងគឺធ្ងន់ធ្ងរណាស់ ព្រោះពេទ្យដែល យកកូនចេញនោះបានកាត យកទាំងស្បូន និងគ្រឿងក្នុងអត្ថន័កជំងឺ ។ ពេទ្យនេះជនរងគ្រនោះកំពុងដាក់ពាក្យប្ដឹងពេទ្យ។ ម្ចាស់ថ្លៃអើយ ច្បាប់ធូររលុងពេក អត់ជំនាញចេះធ្វេីយកជីវិតគេមកលេងសើច ។យកអ្វីមកសងគេឥលចូវនេះ។ 

អ្នកខ្លះ​ទៀត​ និយាយ​ថា​ មន្ទីពេទ្យឯកជននោះត្រូវតែមានទោសតាមផ្លូវច្បាប់ហេីយនឹង ត្រូវបិតកុំឱ្យព្យបាលជម្ងឺបន្តទៅទៀត ព្រោះ គ្មានវិជ្ជាជីវ: ច្បាស់លាស់ទេ (អតខំស្គាល់ទងសុកនឹងពោះវៀនផង)។ ធ្វើដល់ពេទ្យកោតតែកើតទៅរួច ពោះវៀនស្មានតែទងផ្សិត ធ្វើអីមួយឱ្យប្រកដឱ្យច្បាស់ចាំធ្វើបើធ្វើទៅនៅស្មានបាន ៗៗដដែលកុំល្អជាង។ ចំណែក​ហ្វេសប៊ុក​មួយឈ្មោះ​ មរតក​ មរតក​ ក៏បានដាក់រូប​ មន្ទីរពេទ្យ​សម្រាកព្យាបាល​ និងសម្ភពឯកជនមួយ​កន្លែង​មានយីហោ”ដេីម​អង្រ្គង(ផ្សារ​ព្រៃទទឹង)”។ 

គួរជម្រាបថា​ ជុំវិញករណីខាងលេីនេះ​ អង្គភាព​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ បានព្យាយាម​ទំនាក់ទំនង​រកលេខទូរស័ព្ទរបស់មន្ទីរពេទ្យ​សម្រាកព្យាបាល​ និងសម្ភពឯកជនមួយ​កន្លែង​មានយីហោ”ដេីម​អង្រ្គង(ផ្សារ​ព្រៃទទឹង)”នេះដែរ​ ប៉ុន្តែ​គ្មានលេខ។ ហេីយប្រសិនបេីខាងមន្ទីរ​ចង់បកស្រាយ​ ឫឆ្លេីយបំភ្លឺ​អង្គការ​យើង​ខ្ញុំ​រង់​ចាំផងដែរ។ 

ដោយឡែក​ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ អង្គភាព​យេីង​កំពុងធ្វើ​ការទំនាក់ទំនង​ ដេីម្បី​សាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម​៕

ដោយ​៖សហការី​


ចែករំលែក៖