អាឡឺម៉ង់ដែលធ្លាប់គ្រងជើងឯកបាល់ទាត់ពិភពលោក៤សម័យកាល បានធ្លាក់ចេញពីការប្រកួត FIFA World Cup 2022 នៅកាតាកាលពីរាត្រីថ្ងៃទី១ ខែធ្នូ បើទោះបីជាក្រុមនេះបានយកឈ្នះលើក្រុម Costa Rica ៤ទល់២នៅកីឡដ្ឋាន Al Bayt ក៏ដោយ។
ជ័យជម្នះ ២-១ ដ៏ចម្រូងចម្រាសរបស់ជប៉ុនទល់នឹងអេស្ប៉ាញធ្វើឲ្យអាល្លឺម៉ង់ធ្លាក់មកលេខ៣ក្នុងពូល E មិនមានកៅអីគ្រប់គ្រាន់ក្នុងការឡើងទៅវគ្គបន្តទៀត បើទោះបីក្រុមរបស់លោក Hansi Flick យកបាន៣ពិន្ទុដើម្បីផ្តល់ឱកាសដល់ពួកគេក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយព្រោះតែជប៉ុនទទួលបាន៣ពិន្ទុដែរ និងអេស្ប៉ាញមាន៤ពិន្ទុ ប៉ុន្តែចំណេញគ្រាប់បាល់ច្រើនជាងអាល្លឺម៉ង់។
វាអាចជារឿងផ្សេងបន្ទាប់ពីគ្រាប់បាល់ឈ្នះរបស់ជប៉ុនក្នុងការប្រកួតក្នុងពូល E ផ្សេងទៀតត្រូវបានច្រានចោលពីដំបូង ដោយសារតែក្រុមមន្ត្រីអាជ្ញាកណ្តាលគិតថា ចូលទៅក្នុងសំណាញ់ ប៉ុន្តែការសម្រេចចិត្តត្រូវបានបដិសេធដោយការឆែកមើល VAR ។
អាឡឺម៉ង់បានគ្រប់គ្រងទាំងស្រុងហើយនាំមុខតាមរយៈការតែតបាល់បញ្ចូលទីនៅនាទីទី១០របស់កីឡាករ Serge Gnabry ដើម្បីនាំមុខកូស្តារីកា។ កីឡាករ Yeltsin Tejeda បានតាមស្មើវិញ បន្ទាប់ពីអ្នកចាំទី Manuel Neuer របស់អាឡឺម៉ង់មិនអាចជួយសង្គ្រោះបាននៅនាទីទី៥៨ និងមុនពេលដែល Neuer ត្រូវបានគេចាត់ទុកថាមានការប៉ះបាល់ចុងក្រោយធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៧០ នៅពេលដែលកីឡាករ Juan Pablo Vargas ស៊ុតពីចម្ងាយ។
ការបញ្ចប់រាត្រីដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ប៉ុន្តែកីឡាករបម្រុង Kai Havertz របស់អាល្លឺម៉ង់បានស្ដារមុខមាត់ឡើងវិញដោយរកបាន២វិញនៅនាទីទី៧៣ និង៨៥។ចំណែកកីឡាករបម្រុង Niclas Fullkrug បានបន្ថែមគ្រាប់បាល់ទី៤នៅនាទីចុងក្រោយដើម្បីបញ្ជាក់អំពីជ័យជម្នះ របស់អាល្លឺម៉ង់ ប៉ុន្តែនេះជាការលួងលោមទេ ខណៈដែលអាល្លឺម៉ង់បានបរាជ័យក្នុងការឈានដល់វគ្គជម្រុះនៃការប្រកួតជាលើកទី២ជាប់ៗគ្នា។
នេះក៏ជាការប្រកួតដែលបង្កើតប្រវត្តិសាស្ត្រផងដែរ ខណៈដែលក្រុមមន្ត្រីនារីទាំងអស់ទទួលបន្ទុកការប្រកួត World Cup ផ្នែកបុរសជាលើកដំបូង ដោយមានអាជ្ញាកណ្តាលស្ត្រី Stephanie Frappart របស់បារាំងចូលរួមដោយជំនួយការអាជ្ញាកណ្តាល Neuza មកពីប្រេស៊ីល និង Karen Diaz Medina មកពីម៉ិកស៊ិក។
លទ្ធផលក្នុងពូល E គឺជប៉ុនបានយកឈ្នះអេស្ប៉ាញ២ទល់១ឈរលេខ១ក្នុងពូលមាន៦ពិន្ទុ និងលេខ២ ក្រុមអេស្ប៉ាញមាន៤ពិន្ទុ ខណៈអាល្លឺម៉ង់មាន៤ពិន្ទុដែរ ប៉ុន្តែគ្រាប់បាល់ចំណេញចាញ់អេស្ប៉ាញ។ ដូច្នេះជប៉ុន និងអេស្ប៉ាញជាក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
ចំណែកក្រុមបែលហ្ស៊ិកបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោកនៅវគ្គចែកពូលដែរ ក្រោយពីប្រកួតស្មើជាមួយក្រូអាត០ទល់០ ខណៈដែលក្រូអាតបានឡើងទៅកាន់វគ្គ១៦ក្រុមជាមួយម៉ារ៉ុក ដោយលទ្ធផលរបស់ពួកគេជាមួយនឹងលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ក្នុងប្រទេសកាតា។
ក្រុមរបស់លោក Roberto Martinez ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅ World Cup ក្នុងប្រទេសរុស្ស៊ីកាលពី៤ឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ២នៅ FIFA Ranking បានជួបការប្រកួតដ៏ខកចិត្តមួយដោយក្រុមនេះមិនអាចយកឈ្នះក្រូអាតបាន។ បែលហ្ស៊ិកបានបង្ហាញទម្រង់លេងមិនសូវល្អមួយទៀតទល់នឹងក្រូអាត បើទោះបីដឹងថាការទទួលជ័យជម្នះគឺជាការចាំបាច់ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ។
កីឡាករបម្រុង Romelu Lukaku មានឱកាសជាច្រើនក្នុងតង់ទី២ ប៉ុន្តែការបរាជ័យរបស់គាត់ក្នុងការបំប៉ោងសំណាញ់ទីគឺត្រូវបានបរាជ័យសម្រាប់ប្រទេសរបស់គាត់។ Lukaku ដែលមានឱកាសបន្ទាប់ពីមានរបួស បានស៊ុតបុកបង្គោលទី និងមានការប្រឹងប្រែងយ៉ាងខ្លាំងនៅពេលដែលបាល់បានបុកគាត់ប៉ុន្តែមិនចូលទីក្រុមក្រូអាត។
ក្រូអាតដែលជាក្រុមចុងក្រោយក្នុងឆ្នាំ២០១៨ ទទួលបានពិន្ទុដែលពួកគេត្រូវការដើម្បីឈានទៅវគ្គបន្តពីពូល F ក្នុងនាមជាក្រុមជើងឯករង ដោយម៉ារ៉ុកបានឈរនៅកំពូលតារាងក្រោយការឈ្នះ ២-១ លើកាណាដា។
លទ្ធផលខាងលើនេះក្រុមម៉ារ៉ុករបស់លោក Zlatko Dalic នឹងត្រូវប្រឈមមុខជាមួយអេស្ប៉ាញ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកក្រុមជម្រើសជាតិជប៉ុននឹងត្រូវប៉ះក្រុមជម្រើសជាតិក្រូអាតនៅថ្ងៃទី៥ ខែធ្នូខាងមុខ វេលាម៉ោង១០យប់ ខណៈដែលម៉ារ៉ុកប៉ះអេស្ប៉ាញនៅថ្ងៃទី៦ ខែធ្នូវេលាម៉ោង១០ដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)