ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង ពុំយកថ្លៃផ្ញើរមធ្យោបាយធ្វើដំណើររបស់សិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ក្នុងខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ពីការពុំយកថ្លៃផ្ញើរមធ្យោបាយធ្វើដំណើររបស់សិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ក្នុងខេត្តព្រៃវែង ។ 

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុង ខេត្តព្រៃវែងទាំងអស់ ពិសេសមាតា បិតា អាណាព្យបាល និងសិស្សានុសិស្សជាបេក្ខជនត្រូវប្រឡង មេត្តាជ្រាបថា នៅ ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស។ ជាមួយនេះ មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សជា បេក្ខជនត្រូវប្រឡង អាចនឹងត្រូវបំលាស់ទីមកទីរួមខេត្ត និងតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលនៅឆ្ងាយពីទីលំ នៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង ដោយរួមជាមួយនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ(កង់ ម៉ូតូ រថយន្ត…) ។

ដូចនេះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សជាបេក្ខជន ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ រាល់ការផ្ញើរមធ្យោបាយធ្វើ ដំណើរទាំងអស់(កង់ ម៉ូតូ រថយន្ត)របស់សិស្សានុសិស្សជាបេក្ខជននៅតាមមណ្ឌលប្រឡងក្នុងខេត្តព្រៃវែង ពុំតម្រូវឲ្យ មានការបង់ប្រាក់ឡើយ ហើយរាល់ការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្តព្រៃវែង ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណៈជន និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់មេត្តាជ្រាបជាព័ត៌មាន 

ដោយ ៖ សិលា


ចែករំលែក៖