ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន បញ្ជាក់ពី ភេរោមចម្រុះ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់ពី ភេរោមចម្រុះ (ឈ្មោះអង់គ្លេស៖ Hairy-nosed Otter ឈ្មោះវិទ្យាសាស្រ្ត៖ Lutra sumatrana)៖ ភេរោមច្រមុះជាប្រភេទដែលមានទំហំតូចជាងភេខ្លួនរលោង និងភេក្បាលសំប៉ែត ហើយមានរោមនៅនឹងចុងច្រមុះ និងកន្ទុយរាងមូល។ 

ក្រសួងបរិស្ថាន បានប្រាប់លើផេកផ្លូវការបន្តថា, ភេរោមច្រមុះចូលចិត្តរស់​នៅតាមតំបន់ដីសើម ព្រៃកោងកាង ព្រៃស្មាច់ ព្រៃវាលភក់ និងតំបន់ដីសើមលិចទឹក។ 

សូមបញ្ជាក់ថា, តាមរយៈការសិក្សាកន្លងមក ភេរោមច្រមុះបានបង្ហាញវត្តមាននៅព្រែកពាក់កន្ទេល (ខេត្តបាត់ដំបង) បឹងឆ្មារ (ខេត្តកំពង់ធំ) ខេត្តមណ្ឌលគិរី និងតំបន់ឆ្នេរជុំវិញស្រែអំបិល (ខេត្តកោះកុង)។ ភេរោមច្រមុះស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ។ ភេរោមច្រមុះ (Hairy-nosed Otter) ៕

ដោយ : សហការី


ចែករំលែក៖