ភ្នំពេញ៖ នៅថ្ងៃសុក្រ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៧:៣០នាទី ដោយបានការអនុញ្ញតពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នុំពេញថ្មី នគរបាលប៉ុស្តិ៍បានចុះផ្សព្វផ្សាយពីភូមិសង្កាត់មានសុវត្ថិភាពនៅចំណុចភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានឱ្យដឹងថា ការចុះផ្សព្វផ្សាយពីភូមិសង្កាត់មានសុវត្ថិភាពនាពេលនេះមានសមាសភាពចូលរួម៖
១.លោកវរសេនីយ៍ឈឹម សាវ៉េន នាយប៉ុស្តិ៍
២.លោកលក្ខ ដូរ ចៅសង្កាត់រងទី១
៣.លោកអនុសេនីយ៍ឯក ញ៉ែម សុភី
៤.លោកស៊ុំ វណ្ណៈ មេភូមិបាយ៉ាប
៥. មន្រ្តីនគរបាល២នាក់
៦. ប្រជាការពារភូមិ៥នាក់
៧. ប្រជាពលរដ្ឋចូលរួមចំនួន៧០នាក់ប្រុស២៥នាក់។
លោកមេប៉ុស្តិ៍ភ្នំពេញថ្មីក៏បានឱ្យដឹងបន្ថែមទៀតថា គោលបំណងចុះផ្សព្វផ្សាយខាងលើគឺផ្តោតសំខាន់លើបញ្ហាមួយចំនួនដូចជា៖ បញ្ហាផលប៉ះពាល់គ្រឿងញៀន. ចរាចរណ៍, ក្មេងទំនើង។ល។ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ភ្នំពេញថ្មីក៏បានណែនាំដល់ឪពុក ម្តាយ និងអាណាព្យាបាលទាំងអស់ត្រូវចូលរួមអប់រំដល់កូនចៅឱ្យចៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយណែនាំពួកគេកុំឲ្យធ្វើជាក្មេងទំនើង កាន់ដាវកាំបិត កុំបង្ហោះម៉ូតូ និងធ្វើសកម្មភាពផ្សេងៗផ្ទុយពីច្បាប់ ព្រោះថាបើពួកគេប្រព្រឹត្តខុសច្បាប់គឺធ្វើឲ្យខូចអនាគតនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារផងដែរ៕
ដោយ៖ ចន្ទ លីហ្សា