ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអប់រំណែនាំ ដល់សិស្សានុសិស្សនៅអនុវិទ្យាល័យជោគជ័យច្រណូក និងអនុវិទ្យាល័យសេដ្ឋី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុរបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង និងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានសហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀន និងកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ព្រហ្មទណ្ឌ និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅអនុវិទ្យាល័យជោគជ័យច្រណូក ស្ថិតក្នុងភូមិសាស្រ្ដភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៣១នាក់ ស្រីមានចំនួន ២២៤នាក់ ដោយមានការចូលរួមពីមន្រ្តីនគរបាលស្រុកចំនួន ០៦នាក់, ក្រុមព្រឹក្សាឃុំ ចំនួន០១នាក់, លោកគ្រូ អ្នកគ្រូ ចំនួន០៩នាក់ ស្រី០៤នាក់, សិស្សានុសិស្សចំនួន៣៩៥នាក់ ស្រីចំនួន២០៩នាក់ និងអាណាព្យាបាលសិស្សចំនួន ២០នាក់ ស្រី ១១នាក់ និងនៅអនុវិទ្យាល័យសេដ្ឋី ស្ថិតនៅក្នុងភូមិវត្តសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីនគរបាលចំនួន០៧នាក់, លោកគ្រូ អ្នកគ្រូចំនួន១៣ ស្រី០៨នាក់ និងសិស្សានុសិស្សចំនួន៣២៣នាក់ ស្រី ១៧៧នាក់ ផងដែរ។ នេះបើយោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕

ដោយ ៖ សិលា


ចែករំលែក៖