ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ទាហ៊ានជើងទឹកត្រូវគេដេញពីជួរកងទ័ព = គ្រាន់បើជាងទណ្ឌិតមេឧទ្ទាមជ្រុលនិយមដែលត្រូវនីរទេសខ្លួនឯងនៅបារាំងអស់មួយជីវិតដែរ?
២- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដឹងរឿងច្រើន = មានតែបុគ្គលរូបនេះរៀបចំចាត់ចែងរឿងឃាដកម្មលើលោក លឹម គឹមយ៉ា?
៣- ខ្សែរយៈទណ្ឌិតមេឧទ្ទាមជ្រុលនិយមជាខ្មែរនៅបារាំង = ខ្លាចគេសង្ស័យមិនហ៊ានធ្វើឃាតនៅបារាំង ទើបមកប្រព្រឹត្តនៅថៃដើម្បីចោលជើងនិងបង្វែងដាន?
៤- ក្រុមឧទ្ទាមក្រៅច្បាប់តែងតែបង្កើតបញ្ហា = ដើម្បីដាក់កំហុសលើអ្នកដទៃ ឯកឧត្តមរត់ចោលស្រុក?
៥- បើទណ្ឌិតមេឧទ្ទាមជ្រុលនិយមបើពិតជាស្រឡាញ់និងចាត់ទុក លឹម គឹមយ៉ា ជាវីរៈជនខ្លួនមែន នៅពេលដឹងថាមានឃាតកម្ម ប្រាកដជាជិះយន្តហោះមកថៃដើម្បីតាមដានសភាពការណ៍សម្លាប់ លឹម គឹមយ៉ា ជាមិនខាន?
៦- បើទណ្ឌិតមេឧទ្ទាមជ្រុលនិយមមិនទៅថៃមើលសព លឹម គឹមយ៉ាទេ = មានន័យថាទណ្ឌិតរូបនេះមិនមែនជាមេល្អទេ?
៧- ការចេញចូលមកកម្ពុជាច្រើនដង = មានន័យថាលោក លឹម គឹមយ៉ា ទុកចិត្តលើសភាពការណ៍សន្តិសុខនៅកម្ពុជា?
៨- ការចេញចូលច្រើនដងនិងវាយប្រហារខ្លាំងៗលើរាជរដ្ឋាភិបាលកម្ពុជា = មិនប្រាកដជាស្មោះស្ម័គ្រលើក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ។ អ្នកជេររាជរដ្ឋាភិបាលខ្លាំងៗមិនប្រាកដជាប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាទេ?
៩- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថា លឹម គឹមយ៉ា ស្មោះស្ម័គ្រជាមួយខ្លួនណាស់ = ចុះហេតុអីនៅពេល លឹម គឹមយ៉ា ស្លាប់ម៉េចបានជាទណ្ឌិតជាមេកើយមិនមកចូលរួមមរណទុក្ខដោយផ្ទាល់នៅស្រែកតែពីចម្ងាយ?
១០- នរណាក៏ដឹងដែរថាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះធ្វើនយោបាយស៊ីកូនចៅខ្លួនឯង = បើសង្ស័យលើកូនចៅណាហើយច្បាស់ជាត្រូវទណ្ឌិតរូបនេះធ្វើស៊ីហើយដោយខ្លាចមកចុះចូលជាមួយគណបក្សកាន់អំណាច៕
ដោយ ៖ សិលា