អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំដើម្បីសិក្សាអំពីការងារជួយសង្គ្រោះគ្រោះរញ្ជួយដីនៅស្រុក Dingri ភូមិភាគស្វយ័ត Xizang ក្រោមអធិបតីភាពរបស់លោកអគ្គលេខាធិការបក្ស Xi Jinping ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ៩ ខែមករាឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំដើម្បីសិក្សាអំពីការងារជួយសង្គ្រោះគ្រោះរញ្ជួយដីនៅស្រុក Dingri ភូមិភាគស្វយ័ត Xizang។ លោកអគ្គលេខាធិការបក្ស Xi Jinping បានអញ្ជើញជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានលើកឡើងថា ចាប់តាំងពីកើតមានគ្រោះរញ្ជួយដីនៅស្រុក Dingri ភូមិភាគស្វយ័ត Xizang មក ក្រោមការដឹកនាំដ៏មុតមាំរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល តំបន់មូលដ្ឋាននិងស្ថាប័នមានសមត្ថកិច្ចបានប្រតិកម្មយ៉ាងរហ័ស និងរៀបចំចាត់ចែងដោយមានប្រសិទ្ធភាព សមាជិកបក្សនិងកម្មាភិបាលមហាជនទាំងឡាយបានរួមសាមគ្គីគ្នាតស៊ូប្រយុទ្ធ ជាពិសេសកម្លាំងជួយសង្គ្រោះដូចជាក្រុមពន្លត់អគិ្គភ័យនិងក្រុមជួយសង្គ្រោះចម្រុះ កងទ័ពរំដោះប្រជាជនចិន កងកម្លាំងប៉ូលិសប្រដាប់អាវុធ និងសហគ្រាសមជ្ឈិមជាដើមបានពុះពារការលំបាកដូចជាធាតុអាកាសរងាខ្លាំង រយៈកម្ពស់ខ្ពស់ និងការខ្វះអុកស៊ីហ្សែន ដើម្បីរុករកនិងជួយសង្គ្រោះជនរងគ្រោះយ៉ាងដុតដៃដុតជើង ដែលបានកាត់បន្ថយចំនួនអ្នកសា្លប់និងរងរួសជាអតិបរមា ការងារប្រយុទ្ធប្រឆាំងនឹងគ្រោះរញ្ជួយដីនិងជួយសង្គ្រោះគ្រោះមហន្តរាយមានភាពរលូនជាទូទៅ។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ខណៈពេលនេះ ការងាររប្រយុទ្ធប្រឆាំងនឹងគ្រោះរញ្ជួយដីនិងជួយសង្គ្រោះគ្រោះមហន្តរាយកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ មិនត្រូវធូររលុងឡើយ។ ត្រូវធ្វើការងារឱ្យបានកាន់តែលម្អិត ដើម្បីយកឈ្នះលើការងារប្រយុទ្ធប្រឆាំងនឹងគ្រោះរញ្ជួយដីនិងជួយសង្គ្រោះគ្រោះមហន្តរាយ៕
ដោយ ៖ សិលា