ព័ត៌មានទាន់ហេតុការណ៍៖

អគ្គបញ្ជាការផ្តល់ថវិការជាង ១៦៤ លានរៀលជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០២៥នេះ។

ពិធីប្រគល់ និងទទួល ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


ចែករំលែក៖