ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រួមនឹងវត្ថុតាងថ្នាំញៀនត្រូវកម្លាំងនគរបាលជំនាញឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញក្រុងប៉ោយប៉ែតបានឃាត់ខ្លួនស្ត្រីម្នាក់រួមនឹងថ្នាំញៀននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២កន្លងមកថ្មីៗនេះ។

    សមត្ថកិច្ចជំនាញបានប្រាប់ថាដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាឱ្យកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញឿន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះធ្វើការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចខាងក្រោយផ្សារដើមពុទ្រាដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

   សមត្ថកិច្ចានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ជា ណាន់ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រួមនឹងវត្ថុតាងមានដូចខាងក្រោម ៖

១.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន១៧ថង់តូច។

២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរWY ចំនួន១៩២គ្រាប់(ពណ៌ត្រួយចេក១គ្រាប់។ 

៣.កាបូបតូចពណ៌ផ្កាឈូកមួយ។

   បន្ទាប់មកកម្លាំងមត្ថកិច្ចក៏បាននាំជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។ 

   បច្ចុប្បន្នស្ត្រីសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖