ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កំពង់ស្ពឺ​ ៖​ ច្បាប់ថ្មី នឹងដាក់ជាកាតព្វកិច្ច ” អ្នកបើកបរយានយន្តទាំងឡាយ ត្រូវមានការបញ្ជាក់ពីសុខភាពថា គ្មានសារធាតុញៀនគ្រឿងញៀន “

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ ​៖​ លោក​ វ៉ី​ សំណាង​ អភិបាល​ នៃ​គណៈអភិបាលខេត្តកំពង់ស្ពឺ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ ច្បាប់ថ្មី នឹងដាក់ជាកាតព្វកិច្ច ” អ្នកបើកបរយានយន្តទាំងឡាយ ត្រូវមានការបញ្ជាក់ពីសុខភាពថា គ្មានសារធាតុញៀនគ្រឿងញៀន “​ នេះជាប្រសាសន៍បញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ថ្លែងក្នុងឱកាសដែល សម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់អ្នករងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

សូមជម្រាបថា​ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកមិញនេះ​ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ប្រារព្ធនៅសួនច្បារ មុខវត្តបុទមវតី រាជធានីភ្នំពេញ។

ក្នុងពិធីនេះដែរ​ ជាកិច្ចចាប់ផ្ដើម លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឈានទៅកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ 

ជាមួយគ្នានោះដែរ តំណាងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បានឡើងថ្លែងជូនសម្ដេច និងអង្គពិធីអំពីបទពិសោធន៍ជួបគ្រោះថ្នាក់ចរាចរណ៍ ពិសេសផលលំបាកដែលបន្សល់ទុករហូតដល់បច្ចុប្បន្នផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖