ព័ត៌មានទាន់ហេតុការណ៍៖

ស្ដ្រីដែលរំលូតគភ៌ ស្លាប់ក្នុងផ្ទៃ ដោយស្នាដៃអ្នកគ្រូពេទ្យគ្មានជំនាញនៅគ្លីនិកដើមអង្គ្រង ពេលនេះស្ថានភាពគាត់បានធូរស្បើយបន្តិចហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍ បង្កឡើងដោយអ្នកគ្រូពេទ្យគ្មានជំនាញនោះ ។ 

ថ្មីៗនេះទទួលដំណឹងល្អថា, ! ពេលនេះស្ថានភាពគាត់បានធូរស្បើយបន្តិចហើយបងប្អូន គាត់ទេីបចេញពីបន្ទប់វះកាត់សំអាត និងសូមជូនពរ ឱ្យគាត់ឆាប់បានជាសះស្បើយ។ 

ប្រភពខ្លះបានឱ្យដឹងថា, ឥឡូវគាត់រង់ចាំលោកគ្រូពេទ្យយកពោះវៀនមកដាក់ ត​ ភ្ជាប់វិញ ។ សូមបងប្អូនផ្តល់កម្លាំងចិត្តជូនដល់គាត់ផង សែនអាណិតណាស់ ! ស្ត្រីក្នុងលោកពិតជាលំបាក ក្នុងនាមជាភរិយា ជាម្តាយ ប្រឈមគ្រោះថ្នាក់ ដែលបុរស សង្គមយើងត្រូវយល់ដឹងពីចំណុចនេះ។ 

អ្នកខ្លះបានសរសេរបង្ហោះសារថា, អាសូរខ្លាំងណាស់ ខណៈស្ត្រីនោះលើកដៃសំពះសុំអង្វរលោកគ្រូពេទ្យ​ ដោយពាក្យថា, (លោកគ្រូពេទ្យអើយជួយខ្ញុំផងខ្ញុំមិនទាន់ចង់ស្លាប់ទេខ្ញុំនៅក្មេងណាស់ ចង់នៅមើលថែកូន ជុំគ្រួសារដូចគេ កូនស្រីខ្ញុំនៅតូចណាស់ )😭😭😭

គួរសរសេរទៀតថា, ជួយសែរអោយកំលាំងចិត្តប្អូនស្រីផង💝🙏។

សូមបញ្ជាក់ថា, បន្ទាប់ពីការធ្វេសប្រហែសរបស់មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើការរំលូតគភ៌ដល់ស្ដ្រីម្នាក់ ដែលទារកស្លាប់ក្នុងផ្ទៃមានអាយុ១៨សប្ដាហ៍ បណ្ដាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដល់ជីវិត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ច្បាប់នឹងមិនលើកលែងជាដាច់ខាត ចំពោះមន្ទីរពេទ្យខាងលើនេះ។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យនូវស្ថានភាពសុខភាពរបស់ស្ដ្រីម្នាក់នោះ ដែលកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។

លោករដ្ឋមន្ដ្រីបន្ដថា «ចំពោះករណីមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រងខាងលើនេះ ខ្ញុំបានចេញសេចក្ដីប្រកាសរួចរាល់ គឺមន្ទីរពេទ្យនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយឡែកករណីឆ្មប ដែលធ្វើការរំលូតកូនក្នុងផ្ទៃអាយុ ១៨សប្ដាហ៍របស់ស្ដ្រីខាងលើនេះ ក្រសួងនឹងផ្អាកការប្រកបវិជ្ជាជីវៈឆ្មប ជាបណ្ដោះអាសន្ន រយៈពេល២ឆ្នាំ ដោយសារឆ្មបនេះមិនទទួលបានការបណ្ដុះបណ្ដាល ផ្នែករំលូតកូនទេ ហើយមន្ទីរពេទ្យនេះ ក៏អត់បានទទួលការអនុញ្ញាតពីក្រសួងជាផ្លូវការ ដើម្បីធ្វើការងាររំលូតកូនដែរ ព្រោះការរំលូតកូន ត្រូវមានលិខិតអនុញ្ញាតមួយទៀត។ បន្ទាប់មកឆ្មបត្រូវបានការបណ្ដុះបណ្ដាល ទើបអាចធ្វើការប្រតិបត្ដិការរំលូតកូននេះ ពិសេសកូនដែលធ្វើការរំលូតនោះ គឺធំហួសដែលត្រូវការអង្គភាពជំនាញទើបអាចធ្វើបាន ដូច្នេះគ្លីនិកឯកជនខាងលើនេះ មានការធ្វេសប្រហែសខ្លាំងណាស់»។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា «ជាការពិតយើងជាញឹកញរ យើងតែងតែក្រើនរម្លឹកដល់មន្ដ្រីសុខាភិបាលរបស់យើង ខិតខំធ្វើយ៉ាងម៉េចបំពេញមុខវិជ្ជាៈជីវៈយើងឱ្យបានត្រឹមត្រូវ ហើយកុំរំលោភនូវភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យបាត់បង់តម្លៃកិត្ដិយសរបស់យើង ហើយម្យ៉ាងទៀតនោះ គឺខ្វះប្រសិទ្ធភាពនៃការថែទាំព្យាបាលអ្នកជំងឺ ។ដូច្នេះសូមបងប្អូនយើង (គ្រូពេទ្យ) ទាំងរដ្ឋ និងគ្លីនិកឯកជន ត្រូវខិតខំរៀនសូត្របន្ថែមទៀត ហើយគោរពទៅតាមច្បាប់ និងបទដ្ឋានបច្ចេកទេស​ដែលបានណែនាំដោយក្រសួងសុខាភិបាល និងគណៈវិជ្ជាជីវៈរៀងៗខ្លួន»។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្ដោះអាសន្ន បន្ទាប់ពីការធ្វេសប្រហែសលើអាយុជីវិតរបស់អ្នកជំងឺ។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

សូមជម្រាបថា, ក្រោយពីទទួលបានដំណឹង ថាស្ត្រីខាងលើ បានធូរស្បើយជាងមុន មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចាត់ទុកថាជាដំណឹងល្អ និងសូមជូនពរឲ្យស្ត្រីរូបនេះ ឆាប់បានជាសះស្បើយ ក្នុងនាមខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ហើយក៏គាំទ្រចំពោះក្រសួងសុខាភិបាល ដែលបានរត់បន្តឹងផ្លូវច្បាប់ ទៅលើគ្លីនិកឯកជននានា៕

ដោយ : សហការី


ចែករំលែក៖