ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើករថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ របួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បេីករថយន្តPrius ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ បណ្តាលឲ្យបាក់ជើងបុរសម្នាក់ ។ 

ហេតុការណ៍គ្រោះចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីម្នាក់ បើករថយន្តម៉ាកPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4546 ធ្វើដំណើរតាមផ្លូវបេតុងពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបត់ឆ្វេង ក៏ជ្រុលទៅបុក ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-0744 កំពុងជិះពីជើងទៅត្បូង បណ្តាលឲ្យដេកដួក រងរបួសបាក់ជើងឆ្វេង រថយន្តនិងម៉ូតូរងខូចខាតយ៉ាងដំណំ ភ្លាមៗស្ត្រីជាអ្នកបើកបរ ដើរចូលផ្ទះបាត់ ។

ក្រោយកើតហេតុ វត្តមានក្រុមគ្រសារ សាច់ញាតិសងខាង និយាយជជែកគ្នាយកត្រូវរៀងខ្លួន តែពុំមានលទ្ធផលដោះស្រាយ មានតែប្រគល់ជូនសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រីឯជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖