ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវចាក់ថ្មបំបែក ៧.២៦៣ ម៉ែត្រ ត្រូវបើកការដ្ឋានស្ថាបនាតភ្ជាប់៣ភូមិ និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងបើកវេទិកាសាធារណ:នៅឃុំកំពង់ត្រាច ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានផ្លូវចាក់ថ្មបំបែកប្រវែង៧.២៦៣ម៉ែត្រ ត្រូវបើកការដ្ឋានស្ថាបនា ដោយ តភ្ជាប់៣ភូមិមានភូមិព្រៃខ្ជាយភូមិ ប្រម៉ាត់ប្រាំនិងភូមិឈើភ្លើង ឃុំកំពង់ត្រាចនិង ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋព្រមទាំងបន្តបើកវេទិកាសាធារណៈនៅឃុំកំពង់ត្រាច ស្រុករមាសហែក។

ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក មិនតែប៉ុណ្ណោះ គាំទ្រនិងឧបត្ថមជាថវិកានិងផ្ដល់អគារមន្ទីរពេទ្យបង្អែកស្រុកថ្មីស្រឡាង ក៏ដូចជាសមិទ្ធផលនានាជាច្រើនទៀតនៅទូទាំងស្រុករមាសហែកផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាល ក៏បានក្រើនរំលឹក និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់កុំលែងសត្វពាហហនៈដែលចិញ្ចឹមពាសវាល ពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋានហើយ ក៏មិនត្រូវសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត មានសោភណ្ឌភាពល្អ ពីព្រោះថាសំរាម គឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។

លោក ស៊ូ ម៉ុល បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ទើបធ្វើឲ្យមូលដ្ឋានមានការអភិឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរ គឺត្រូវបម្រើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសម្រេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។

លោក បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលបើកការដ្ឋាននាពេលនេះ ដោយពីមុនផ្លូវគឺមានសភាពតូចចង្អៀត និងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់ និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវដូចនេះហើយ ពេល ការពង្រីក និងការជួសជុលស្ថាបនាផ្លូវចាក់ថ្មបំបែក នាពេលនេះ សុំការយោគយល់ ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវចូលរួមសហការក្នុងការអនុត្តគម្រោង ហើយនៅពេលផ្លូវនេះបានស្ថាបនារួចហើយ សូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីគេចផុតនូវការគ្រោះថ្នាក់ចរាចរណ៍ផងដែរ មិនថានៅទីប្រជុំជន ឬជនបទនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានលើកឡើងពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ពិសេស លោកបានសំណូមពរឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយមិនតែប៉ុណ្ណោះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតឱ្យបានរួសរាន់ព្រោះថ្ងៃនេះជាថ្មីបញ្ចប់ផងដែរ។

បន្ទាប់មកលោកស៊ូ ម៉ុល អភិបាលស្រុកនិងក្រុមការងារក៏បានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឈើភ្លើងឃុំកំពង់ត្រាចនិងបើកវេទិកាសាធារណ:ដោយមានអ្នកចូលរួមសរុបចំនួន៣៩៦នាក់យ៉ាងភាពស្និតស្នាលផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖