ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របុករថយន្តក្រឡុកស៊ីម៉ងត៍នៅលើផ្លូវល្បឿនលឿនបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ពេលយប់​លេី​ផ្លូវ​ល្បឿនលឿន​ រវាងរថយន្ត​ហាយឡេនឌ័រ​ និងរថយន្តក្រឡុក​ស៊ី​ម៉ងត៍ បណ្តាលឱ្យមនុស្សរងរបួស​ធ្ងន់​ ហើយរថយន្ត​ខូច​ស្ទេីរ ទាំងស្រុង។

មន្ត្រីនគរបាល​ខេត្ត​កំពង់​ស្ពឺ​ឱ្យ​ដឹង​ថា​  ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តទេសចរណ៍​បុកពីក្រោយរថយន្ត​ក្រឡុកសុីម៉ងត៍កាលពី​យប់​ថ្ងៃពុធ​ ទី២១ ខែធ្នូ ឆ្នាំ២០២២​វេលាម៉ោង២១និង៤៦នាទី នៅផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ត្រង់ចំណុចភូមិត្រពាំងក្រឡឹង  ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

ហេតុការណ៍​រថយន្តម៉ាកហាយឡេនឌ័រ ពណ៌ត្រីអ៊ុី​ពាក់ស្លាកលេខ2AK-8269 បើកបរដោយឈ្មោះ មួង​ រុំ​ ភេទ ប្រុសអាយុ៤៧ឆ្នាំ រស់នៅ​ខេត្តកណ្ដាល អ្នករួមដំណើរ ១នាក់ ជនជាតិកូរ៉េ​ បើកបរពីទិសខា​ងលិចទៅកើតក្នុងគន្លងផ្លូវល្បឿនលឿន ម​កដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត១​គ្រឿង​ ម៉ាកហ្វូតុន ក្រឡុកសុីម៉ងត៍ពណ៌ស​ ពាក់​ស្លាក​លេ​ខ​AT22 5-0220 ជារថយន្ដក្រុមហ៊ុនវិនយោគ​ក្នុងការបើកបរស្របទិសគ្នានេះ ប្រហែលមកការគេចចេញគន្លងឡាញល្បឿនមិនបានប្រុងប្រយ័ត្នបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតរថយន្ដស្ទេីរទាំងស្រុង។ 

វត្ថុតាងទាំងពីរត្រូវយកទៅរក្សាទុកនៅបញ្ជរបង់ប្រាក់គីឡូម៉ែត្រលេខ២៦ក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖