ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានម្នាក់ រត់រួច២នាក់ ដែលជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យ ៣នាក់ ដែលធ្វើសកម្មភាពលួចលេតថប ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានម្នាក់ និងរត់រួច២នាក់ ដែលធ្វើសកម្មភាពកាលពីនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០៤៖៣០នាទីនៅចំណុចផ្ទះលេខ១៨Eo ផ្លូវ១៤៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៤ឆាំ្នមុខរបរ សារព័ត៌មាន មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ចំណែកជនសង្ស័យ ឈ្មោះ សេង វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។

សមត្ថកិច្ចបានដកហូតសម្ភារៈមាន ៖ ម៉ូតូ១គ្រឿងម៉ាកហុងដាCRF ពណ៌ក្រហមស្លាកលេខ ភ្នំពេញ 1JW-3028 ២/ទូរស័ព្ទចំនួន២គ្រឿងម៉ាក Iphone 12pro max ពណ៌ទឹកប្រាក-ម៉ាកសាំស៊ុងពណ៌ខ្មៅ ។

ហើយសម្ភារៈបាត់បង់រួមមាន ៖ កុំព្យូទ័រ១គ្រឿងម៉ាក Mix book ពណ៌ប្រផេះ,ទូរស័ព្ទ១គ្រឿងម៉ាកIphone 11, ipad ១គ្រឿងឯកសារមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី២២ខែធ្នូ ឆាំ២០២២វេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ កំលាំងជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការល្បាតក្នុងមូលដ្ឋាន ដល់ចំណុចផ្លូវ៩៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ បានប្រទះឃើញជនសង្ស័យចំនួន៣ម៉ូតូ មានគ្នា៥នាក់ សមត្ថកិច្ចបានកាក់ត្រួតពិនិត្យ ស្រាប់តែក្រុមជនសង្ស័យ បាននាំគ្នាជិះរត់គេចខ្លួន ភ្លាមៗកំលាំងល្បាត បានធ្វើការប្រដេញចាប់បាន១នាក់ យកមកសួរនាំអធិការដ្ឋានខណ្ឌឬស្សីកែវ។

ក្រោយឃាត់ខ្លួន និងសួរនាំ ទើបសមត្ថកិច្ចដឹងថា ក្រុមជនសង្ស័យនេះ ជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ។

បច្ចប្បន្ន អធិការដ្ឋានខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងឱ្យអធិការដ្ឋានខណ្ឌ ៧មករាដើម្បីចាត់ការនីតិវិធីបន្ត ៕

ដោយ ៖ ជីណា


ចែករំលែក៖