ព័ត៌មានទាន់ហេតុការណ៍៖

លិខិតជូនពរ សូមគោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទ សាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវមិតាធម៌យ៉ាង ស្មោះស្ម័គ្រចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកអស់កម្លាំង កាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មដ៏មមាញឹកមិនខ្លាចនឿយហត់ ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច អប់រំ វប្បធម៌ និងសាសនា ជាពិសេសការបំពេញតួនាទីយ៉ាងសំខាន់រូមចំណែកជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គ មហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាករបស់ ជនរងគ្រោះ និងជនងាយរងគ្រោះ នៅគ្រប់ដំណាក់កាលទាំងអស់ ស័ក្តិសមជានិមិត្តរូបមាតាមនុស្សធម៌នៃកម្ពុជា។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ព្រមទាំងបុត្រា-បុត្រី បុត្រប្រសារ នឹងចៅប្រុស-ចៅស្រី ជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវសុខភាព ល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍។

សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវ ភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សហការី


ចែករំលែក៖