ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord បេីកបត់ទាក់កាងរថយន្តកុងតឺន័ររងការខូចខាតកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់​បេីករថយន្តម៉ាកFord Raptor​ បត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទាក់កាងរថយន្តកុងតឺន័របណ្តាលឱ្យរងការខូចខាតយ៉ាងដំណំបង្កឱ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទី​ ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចមុខវត្តជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិជម្ពូវ័ន​២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកFord Raptor ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BO 6596 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកេីតទៅលិចដោយបេីកលេីគន្លងកណ្តាលបន្ទាប់ស្រាប់តែមានរថយន្តកុងតឺន័រ​ ក្រុមហ៊ុនLMH ពណ៌ខៀវ​ពាក់ស្លាកលេខព្រះសីហនុ​ 3A 5644 ធ្វេីដំណេីរមកខាងក្រោយវ៉ាខាងឆ្វេងភ្លាមនោះស្រាប់តែរថយន្តFord​ ទាញចង្កូតបត់ឆ្វេងដោយមិនបានមេីលក៏ទាក់កាងរថយន្តកុងតឺន័រជាប់គ្នារងការខូចខាតយ៉ាងដំណំនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលភាគីទាំងសងខាង៕

IMG_3182 IMG_3183 IMG_3177

ដោយ៖សុខាសែនជ័យ


ចែករំលែក៖