ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីរុស្ស៊ីបានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាចំនួន១៦នៅសាកលវិទ្យាល័យ

ចែករំលែក៖

នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានបញ្ជាឱ្យបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាចំនួន១៦នៅសាកលវិទ្យាល័យនានាក្នុងប្រទេសរុស្ស៊ី ។
សេចក្តីណែនាំដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែធ្នូបាននិយាយថា មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធានឹងត្រូវបានបើកនៅសាកលវិទ្យាល័យរដ្ឋក្នុង១៣តំបន់។
លើសពីនេះទៀត មជ្ឈមណ្ឌលនានានឹងត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យនានាក្នុងសាធារណរដ្ឋចំនួនបីគឺ Mordovia, Chechnya និង Mari El ។
នៅថ្ងៃទី២៣ ខែធ្នូ ក្រសួងអប់រំ និងវិទ្យាសាស្ត្រ រួមជាមួយនឹងក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានបង្កើតម៉ូឌុលអប់រំសម្រាប់សាកលវិទ្យាល័យរុស្ស៊ីស្តីពីមូលដ្ឋានគ្រឹះនៃការបណ្តុះបណ្តាលយោធាដំបូង។ ការហ្វឹកហ្វឺនត្រូវបានបញ្ជូនទៅស្ថាប័នអប់រំសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាបរិញ្ញាបត្រ និងឯកទេស។
សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្នុងពេលដែលប្រទេសនេះប្រឈមមុខកាន់តែតានតឹងជាមួយបណ្តាប្រទេសលោកខាងលិច បន្ទាប់ពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ គោលដៅនៃការបង្កើតទីតាំងហ្វឹកហ្វឺនយោធានៅសកលវិទ្យាល័យ គឺដើម្បីបង្កើនមូលដ្ឋានគ្រឹះជួយដល់យុវជនក្នុងប្រទេសនេះមានសមត្ថភាពក្នុងការការពារជាតិពេលមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ BFM.RU


ចែករំលែក៖