ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ តំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការទៅលើជនត្រូវចោទ ជាមន្ត្រីក្រសួងសង្គមកិច្ចដែលពាក់ព័ន្ធ ករណីកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារ

ចែករំលែក៖

  ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំង ACU បានបញ្ជូនខ្លួន មន្ត្រីក្រសួងសង្គមកិច្ចដែល ជាប់ពាក់ព័ន្ធករណីកិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរ រហូតនៅរសៀលថ្ងៃខែឆ្នាំដដែលបានសម្រេចចោទប្រកាន់ជាផ្លូវការហើយ។

    លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិង ជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងបានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះថា ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទ «តំណាងអយ្យការបានបេីកការស៊េីបសួរ​ពីបទ​ការកេងយកផលប្រយោជន៍ដោយខុសច្បាប់​ និងបទសម្អាតប្រាក់​» តាមមាត្រា​៥៩៧​ និងមាត្រា​ ៥៩៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​ ៣២នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ​ និងមាត្រា​៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​។

   សូមបញ្ជាក់ថា អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ គឺលោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួនពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។

    ក្រោយចាប់ខ្លួន ជនសង្ស័យឈ្មោះ ឡាយ សំណាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ ក្រៅពីកិបកេងថវិការដ្ឋជាង៣៨លានដុល្លារ ជនសង្ស័យរូបនេះក៏ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ។

    បច្ចុប្បន្នជនត្រូវចោទស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖