ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី កម្លាំងជំនាញខណ្ឌឫស្សីបានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលច្រាំងចំរេះ២ធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមាត់ទន្លេ ក្រុមទី២ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺ១-ឈ្មោះ លី ហ្វារីត ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅក្រុមទី១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ សំ ម៉ាត់លី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅក្រុមទី១ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
ចំពោះសម្ភារដកហូត ៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់(ជារបស់ឈ្មោះ លី ហ្វារីត)
-ទូរស័ព្ទចំនួន០៣គ្រឿង
ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ជីណា