ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ញើលិខិតជូនពរថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន ផ្ញើលិខិតជូនពរជ័យ ប្រកបដោយពាក្យពេចន៍លើកទឹកចិត្តដ៏មានអត្ថន័យ នៅក្នុងឱកាសទិវាខួបកំណើត របស់ខ្ញុំ ។ ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងមោទកភាពយ៉ាងក្រៃលែងចំពោះសមានចិត្តស្រលាញ់រាប់អាន ដ៏ជ្រាលជ្រៅរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មកលើរូបខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ។

ក្នុងឱកាសឆ្នាំថ្មី២០២៣នេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖