ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប្រាំគ្រឿងបុកគ្នាក្នុងពីរករណីផ្សេងគ្នានៅទីតាំងតែមួយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នាក្នុងទីតាំងតែមួយនិងពេលតែមួយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ភូមិអង្គកែវ​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៣និង១០នាទីថ្ងៃទី១៣ខែមករាឆ្នាំ២០២៣។ 

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រពាក់ស្លាកលេខព្រះសីហនុ4A-2660​ បានបើកកៀរគ្នាជាមួយនឹងរថយន្តតូយ៉ូតាមួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-9610​ គាបជាប់គ្នារងការខូចខាត។  បន្ទាប់មកស្រាប់តែមាន រថយន្តបីគ្រឿងទៀតបានបេីកកៀរគ្នាគាបជាប់គ្នា ដោយមួយគ្រឿងជារថយន្តកុងតឺន័រ​ ពាក់ស្លាកលេខភ្នំពេញ3G- 5559 មួយគ្រឿងទៀតម៉ាកព្រូស ពណ៌ស្លែ​ ពាក់ស្លាកលេខភ្នំពញ2AX-4898 នឹងមួយគ្រឿងទៀតម៉ាកសីសាន់ ពណ៌ស​ ពាក់ស្លាកលេខរដ្ឋ១៣​ 2-1251 រងការខូចខាតយ៉ាងដំណំ និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ។ 

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិង បាញ់ថ្នាំ រួចយករថយន្តខាងលើអែបកៀនដើម្បឱ្យម្ចាស់រថយន្តធ្វើការសម្របសម្រួលគ្នា៕

IMG_7804 IMG_7805 IMG_7806

ដោយ៖សុខាសែនជ័យ


ចែករំលែក៖