ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីក្រើនរំលឹកពីការការពារការចម្លងជំងឺកូវីដ-១៩ ការពុលចំណីអាហារ និងពុលគ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រសាសន៍ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយនៅក្នុងបណ្តាញសង្គម Twitter នាថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ នេះ លោកស្រីវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្ត និងបង្កើនការប្រុងប្រយ័ត្ន ខ្ពស់លើការបង្ការជំងឺកូវីដ-១៩ និងការពុលចំណីអាហារ ឬពុលគ្រឿងស្រវឹងនានា ក្នុងអំឡុងពេលពិធីបុណ្យចូល ឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលឈានមកដល់នាពេលខាងមុខនេះ លោកជំទាវសូមឱ្យបង ប្អូនប្រជាពលរដ្ឋបន្ត អនុវត្ត វិធានការសុខាភិបាល ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តទៅទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ឱ្យបានគ្រប់ដួស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដួសទី៤) ដួសទី៥ ដួសទី៦ និងដូសជំរុញបន្តបន្ទាប់) ដើម្បីការពារខ្លួនឯងផ្ទាល់ គ្រួសារ និងសហគមន៍ ពីការចម្លងនៃវីរុសកូវីដ-១៩ និង ខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជៀសវាងពីការពុលចំណីអាហារ ព្រមទាំងជៀសវាងការពិសារគ្រឿងស្រវឹង ដែលរៀបចំមិនបានត្រឹមត្រូវ និងមិនត្រូវយកសារធាតុមេតាណុលលាយធ្វើស្រា ស ឬយកគ្រឿងស្រវឹងទៅលាយ បញ្ចូលគ្នាជាមួយភេសជ្ជៈដទៃទៀត ដែលអាចបង្កឱ្យពុល ឬមានគ្រោះថ្នាក់សុខភាពដល់ស្លាប់បាត់បង់ជីវិត៕

ដោយ ៖ សិលា


ចែករំលែក៖