ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះជា ដំណើរ១០០ថ្ងៃ ឆ្ពោះទៅកាន់កម្ពុជាឆ្នាំ២០២៣ ដែលកម្ពុជាគឺជាម្ចាស់ផ្ទះកីឡា SEAGAMES និង ASEAN ParaGames

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះជា ដំណើរ១០០ថ្ងៃ ឆ្ពោះទៅកាន់កម្ពុជាឆ្នាំ២០២៣ ដែលកម្ពុជាគឺជាម្ចាស់ផ្ទះកីឡា SEAGAMES  និង ASEAN ParaGames ក៏ពិតមែន តែថ្ងៃនេះ និងជារៀងរាល់ថ្ងៃ ប្រជាជនកម្ពុជាយើង ក៏គឺជាម្ចាស់នៃកេរមរតកសិល្បៈ វប្បធម៌ អរិយធម៌ និងប្រពៃណីដ៏ផូរផង់របស់កម្ពុជាយើងដែលជាសង្គមមានអច្ឆរិយៈវប្បធម៌រុងរឿង ទាន់សម័យ សុីវិល័យ។ នេះជាប្រសាសន៍លើកឡើង ពី លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣។ 

លោក ហ៊ុនម៉ានី បានបន្តថា, ភាពជាម្ចាស់ផ្ទះរបស់យើងនៅពេលនេះ ក៏ជាឱកាសដែលយើងអាចបង្ហាញពីមោទកភាពជាតិ ការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា   បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ក៏ដូចជាការផ្សព្វផ្សាយភាពជាខ្មែរ ស្មារតីមិត្តភាព សាមគ្គីភាព សមត្ថភាព ស្មារតីនៃភាពស្អាត ឬឆ្នាំទស្សនាកម្ពុជា ដែលលើសពីការប្រកួត ក្នុងសុខសន្តិភាពពេញលេញបរិបូរណ៍។ 

លោកថា, យើងទាំងអស់គ្នាគប្បីចាប់ឱកាសនេះ ប្រើប្រាស់ឱកាសនេះ និងបង្កើនឱកាសបន្ថែមដើម្បីកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖