ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។

 សូមបញ្ជាក់ឲ្យដឹងថាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខបុរីទេសចរណ៍ ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ រុំ ស៊ីណារិទ្ធ ហៅមករា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបនិង ទី២-ឈ្មោះ មាស ច័ន្ទរតនៈ ភេទប្រុស  អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វេត ពេញច័ន្ទ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការ សម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ  នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការនគរបាលស្រុកប្រាសាទបាគង ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ។

សូមបញ្ជាក់ថាជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មកសួរនាំ នឹងបានដកហូតវត្ថុតាង ទូរស័ព្ទដៃមួយគ្រឿងម៉ាកIphone7 ហើយបានប្រគល់ជូនជនរងគ្រោះវិញ ៕

ដោយ៖ អរុណរះ


ចែករំលែក៖