ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរលួចទ្រព្យសម្បត្តិអ្នកភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរលួចទ្រព្យសម្បត្តិអ្នកភូមិ វេលាម៉ោ០១៖១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

 ជនសង្ស័យឈ្មោះ សុ វណ្ណី ហៅអានី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន គ្មានកូវីដ-១៩)។

សម្ភារៈដកហូតរួមមាន៖ ១/ ដែកសំប៉ែតកែច្នៃសម្រាប់កាច់សោករម៉ូតូចំនួន១ , ២/ សោខ្សៀនិងសោជញ្ជៀនលេខ៨ចំនួន០២ , ៣/ ទួរល្វីសចំនួន០១ , ៤/ ដែកលួសកែច្នៃមួយកំណាត់សំរាប់ឆ្កឹះសោទ្វារផ្ទះ ,៥/ ឧបករណ៍សំរាប់កាត់កញ្ចក់ចំនួនមួយ ,៦/ ផ្លែកាំបិតចំនួន០២ ,៧/ កូនសោម៉ូតូចំនួន០៣ ,៨/ ស្រោមដៃចំនួនមួយគូ , ៩/ មួកក្រណាត់ចំនួន០១ ,១០/ ខ្សែភ្លើងសំរាប់កូវអាគុយចំនួន០១។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា  មុនពេលកើតហេតុ កំលាំងល្បាតបានឃើញជនសង្ស័យឈ្មោះ សុ វណ្ណី ដើរមកកន្លែងកើតហេតុខាងលើ បម្រុងចូលធ្វើសកម្មភាពលួច ក៏បានជួបនិងសមត្ថកិច្ច ក៏ឃាត់ត្រួតពិនិត្យឃើញមានសំភារៈខាងលើ ក៏បានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖