ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ប្រាសាទ ដាវីន ឈ្នះលំដាប់រងទី៤ក្នុងការកួត Universal Women 2023 នៅឯទីក្រុងឌូបៃ

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍សម្រាប់ព្រឹកមិញនេះបន្ទាប់ពីគេទទួលបានដំណឹងថា តារាសម្តែង និងបង្ហាញម៉ូត ប្រាសាទ ដាវីន ដែលបានចេញទៅប្រកួតកម្មវិធីសម្រស់ស្រ្តីឯកចក្រវាឡ២០២៣ឬUniversal Women 2023 នៅទីក្រុងឌូបៃនោះបានឈ្នះតំណែងលំដាប់រងទី៤។

នាងជាស្ត្រីខ្មែរដំបូងដែលបានចូលរួមកម្មវិធីប្រកួតមួយនេះហើយក៏បានទាំងនាំមកនូវមោទនភាពសម្រាប់ជាតិដូចការរំពឹងទុករបស់ក្រុមអ្នកគាំទ្រ។ 

  គេចាំបានថាប្រាសាទ ដាវីន បានចេញទៅប្រកួតកាលពីចុងខែមករាកន្លងទៅ។ កម្មវិធីប្រកួតសម្រស់ Universal Women 2023 គឺជាកម្មវិធីដែលមានបណ្ដាបេក្ខនារីមកចូលរួមប្រកួតពី ៥០ ប្រទេស។ មុននេះអ្នកគាំទ្រប្រាសាទ ដាវីន មានក្តីរំពឹងថានាងនឹងអាចសម្រេចក្តីសុបិន្តជូនខ្លួនឯង ក្រុមគ្រួសារ អ្នកគាំទ្រ និងនាំមកនូវមោទកភាពសម្រាប់ពលរដ្ឋខ្មែរ បង្ហាញស្នាមញញឹម និងបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិមួយនេះ ហើយពេលនេះគឺនាងអាចធ្វើបានហើយដោយនាងទទួលបានតំណែងលំដាប់រងទី៤ពីកម្មវិធីប្រគួតខាងលើ ហើយពេលនេះមានការផ្ញើសារអបអរសាទរ និងលើកទឹកចិត្តនាងគ្រប់គ្នា។

គួរបញ្ជាក់ដែរថា កម្មវិធីដែលស្ត្រីខ្មែររូបនេះចេញទៅប្រកួតដណ្ដើមយកមកុដនេះ គឺជាកម្មវិធីមិនគិតកំណត់ពីស្ថានភាពនៅលីវ ឬមានគ្រួសារ ឬក៏មានកូនអីនោះទេ។ បានន័យថា ឱ្យតែមានសម្ថភាព និងមានជំនឿចិត្តលើខ្លួនឯង អាចបំពេញគ្រប់លក្ខខណ្ឌនៃវិញ្ញាសាររបស់កម្មវិធី នោះអាចទៅចូលរួមប្រគួបាន។ ខណៈដែលទស្សនិកជនបានដឹងហើយថាប្រាសាទដាវីន គឺជាតារាសម្តែង តារាបង្ហាញម៉ូត និងជាអ្នកគ្រប់គ្រងកម្មវីធិដែលមានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល និងរូបសម្រស់ស្រស់សោភា ដែលទាំងនេះគឺជាភាពជឿជាក់សម្រាប់នាង ហើយត្រូវបានក្រុមអ្នកគាំទ្រពេញចិត្តនឹងការជ្រើសរើសនាងគឺជាបេក្ខភាពតំណាងឲ្យកម្ពុជាចូលរួមប្រគួតកម្មវិធិខាងលើ ដែលគេដឹងដែរថាទាំងចំណេះដឹង និងការប្រើប្រាស់ភាសាបានយ៉ាងល្អប្រសើរផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖