ខេត្តបាត់ដំបង ៖ អង្គភាពមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា,ការផលិតសំបកណែម ជាមុខរបរប្រពៃណី និងជាផលិតផលទេសចរណ៍ដ៍ទាក់ទាញមួយសម្រាប់អ្នកដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បញ្ជាក់បន្តថា, មានតាមផ្លូវមាត់អូរ ចាប់ពីផ្លូវបំបែកផ្សារដូនទាវ ឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទឯកភ្នំ ភ្ញៀវទេសចរអាចទស្សនានូវ ប្រពៃណីនៃការធ្វើសំបកណែម និងការហាលសំបកណែម ។
សម្រាប់តំបន់អាស៊ី គេនិយមប្រើប្រាស់សំបកណែមជាគ្រឿងនាំមុខក្នុងការផលិតម្ហូបអាហារមួយចំនួនធំ ពិសេសម្ហូបអាហារដែលត្រូវការទឹកត្រីបុក ។
សំបក ណែមផលិតចេញពីសារជាតិអង្ករសុទ្ធសាធ ដែលគេយកទៅកិនលាយទឹក រួចធ្វើការចំហុយដោយចំហាយទឹក និងចុងក្រោយត្រូវ ហាលលើបន្ទះឫស្សី ដែលមានក្រឡាធំៗ និងហាលក្រោមពន្លឺព្រះអាទិត្យ រហូតដល់ស្ងួត។
សំបកណែមជាផលិតផលក្នុងតំបន់ និងមានឈ្មោះល្បីល្បាញលើគុណភាព រសជាតិសម្រាប់ទីផ្សារក្នុងស្រុក៕
ដោយ ៖ សហការី