ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ២ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិខ្មែរ ម្នាក់ និងចិន ២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាម​ការបញ្ជាក់​ពី​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី០៨ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិខ្មែរ ១នាក់ និងជនជាតិចិនចំនួន ០២នាក់។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែងបន្តថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ​ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៣១ករណី មានមនុស្ស ១,៧៧៦នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៦១សំណើ និងបិទសំណុំរឿង ២៤០សំណើ (រកឃើញមនុស្ស ១,០៧៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១២២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣០ករណី៕

ដោយ​៖សហការី​


ចែករំលែក៖