ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី០៨ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិខ្មែរ ១នាក់ និងជនជាតិចិនចំនួន ០២នាក់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបន្តថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៣១ករណី មានមនុស្ស ១,៧៧៦នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៦១សំណើ និងបិទសំណុំរឿង ២៤០សំណើ (រកឃើញមនុស្ស ១,០៧៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១២២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣០ករណី៕
ដោយ៖សហការី