ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ ។ 

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ កម្លាំងនគរបាលខេត្ត​ បានចុះត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ 

សូមជម្រាបជូនថា​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជារៀង​រាល់​យប់​តែងតែ​ចាត់ឱ្យ​កម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖