ប្រទេសឡាវ ៖ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនអ្នកឧកញ៉ា លោកឧកញ៉ារបស់ព្រះរាជាណាចក្រកម្ពុជាចំនួន៦រូប ដែលបានឧបត្ថម្ភថវិកាជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ។ អ្នកឧកញ៉ា លោកឧកញ៉ាទាំង៦រូបដែលបានឧបត្ថម្ភថវិកាទិញវ៉ាក់សាំងនិងសម្ភារបរិក្ខារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមានអ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay ឧកញ៉ា Ing Seav Meng និងលោកឧកញ៉ា លី ហុង៕
ដោយ : សិលា