ព័ត៌មានទាន់ហេតុការណ៍៖

លោក Frank Lampard, Steven Gerrard និង Wayne Rooney ចាប់អារម្មណ៍នឹងការងារជាគ្រូបង្វឹកក្លិប Southampton

ចែករំលែក៖

ក្លិប Southampton បានចាប់ផ្តើមស្វែងរកអ្នកចាត់ការថ្មីដើម្បីជំនួសលោកNathan Jones ហើយមិនខ្វះបេក្ខជនដែលចាប់អារម្មណ៍នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 90min ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

ក្លិបបានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា ពួកគេបានចែកផ្លូវជាមួយលោកJones បន្ទាប់ពីទទួលបានជ័យជម្នះមួយលើកក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៩លើក ឥឡូវនេះក្រុមបាតតារាងមួយនេះ និងចាញ់៤ពិន្ទុលើតំបន់សុវត្ថិភាព ក្រុម Southampton កំពុងស្វែងរកចៅហ្វាយថ្មី ហើយអ្នកគ្រប់គ្រងមួយចំនួនបានចាប់អារម្មណ៍ការងារនេះរួចហើយ។

លោក Frank Lampard និងលោក Steven Gerrard ដែលត្រូវបានបណ្តេញចេញដោយក្លិប Everton និង Aston Villa កាលពីដើមរដូវកាលនេះបានចាប់អារម្មណ៍ក្នុងការទទួលយកការងារនេះ។ អ្នកចាត់ការទូទៅរបស់ក្លិប DC United លោក Wayne Rooney ក៏ចង់បានតួនាទីនេះដែរ ហើយភ្នាក់ងាររៀងៗខ្លួនបានទាក់ទងមកក្លិប Southampton ផងដែរ។

វីរបុរសក្រុម Liverpool លោក Gerrard ក៏ជាបេក្ខភាពដើម្បីបំពេញកន្លែងទំនេរនៅ Leeds United ដែលបានចាកចេញជាមួយលោក Jesse Marsch ហើយបុរសជនជាតិអាមេរិករូបនេះគឺជាអ្នកផ្សេងទៀតដែលកំពុងពិចារណានៅ St Mary’s។ វាត្រូវបានគេជឿថា Southampton បានកោតសរសើរចំពោះរបៀបដែលគាត់បានរក្សាក្រុម Leeds បានបន្តនៅលីកកំពូលអង់គ្លេសកាលពីរដូវកាលមុន។

អតីតគ្រូបង្វឹក Aston Villa និង Brentford លោក Dean Smith ក៏ត្រូវបានគេជឿថា មានចំណាប់អារម្មណ៍ផងដែរ ទោះបីជា Southampton អាចស្វែងរកការតែងតាំងពីខាងក្នុងក៏ដោយ។ គ្រូបង្វឹកក្រុមទី១ Ruben Selles ដែលត្រូវបានតែងតាំងជាបណ្ដោះអាសន្នត្រូវបានវាយតម្លៃខ្ពស់ដោយក្លិប Southampton ហើយអាចត្រូវបានផ្តល់ឱកាសដើម្បីបង្ហាញខ្លួនឯងនៅក្នុងការងារកំពូល។

អ្នកគ្រប់គ្រងផ្សេងទៀតដែលត្រូវបានកោតសរសើរដោយ Southampton គឺអតីតអ្នកចាត់ការក្រុម River Plate លោក Marcelo Gallardo និងអតីតគ្រូបង្វឹក Bayer Leverkusen លោក Gerardo Seoane ប៉ុន្តែប្រភពបានឲ្យដឹងថា អ្នកទាំងមានចំណាប់អារម្មណ៍តិចតួចក្នុងការចូលកាន់តំណែងនៅពេលនេះ

ដោយ៖ ភារៈ(រូបភាព ៖ 90min.com)


ចែករំលែក៖