ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាតនិងស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖ រថយន្តចំនួន៣គ្រឿងបានបុកតកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតនិងស្ទះចរាចរណ៍យ៉ាងខ្លាំង តែមិនមានមនុស្សរងរបួសនោះទេ​។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងភូមិក្រាំងដូនតី​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកឡិចស៊ីសRX 330 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2BE-3959​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុក៏បង្អង់ល្បឿន ភ្លាមនោះក៏មានរថយន្តមួយបាំងកន្លះម៉ាកTriton​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2O -0590 មកពីក្រោយជ្រុលទៅបុកពេញទំហឹង ហើយភ្លាមៗនោះស្រាប់តែមានរថយន្តឃ្លុបដឹកទំនិញ​របស់ក្រុមហ៊ុន​ LMH ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3H-6535​ មកពីក្រោយជ្រុលទៅបុកបន្តទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុបាញ់ថ្នាំយករថយន្តអែបខាងទុកពេលឲ្យភាគីទាំង៣សម្របសម្រួលគ្នា៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖